(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប២៦ករណី ក្នុងនោះករណីប្រើប្រាស់១២ករណី, ដឹកជញ្ជូនរក្សាទុក៤ករណី និងជួញដូរ១០ករណី ដោយឃាត់ខ្លួនជនសង្ស័យ៦៨នាក់។
របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ៩៩០ករណី ឃាត់មនុស្ស ២,៤០០នាក់ (ស្រី១៧១នាក់)៕