(បន្ទាយមានជ័យ)៖ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ លោក គាត ហ៊ុល ប្រធានគណបក្សក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងារគណបក្សក្រុង សង្កាត់ និងនិមន្តចូលរួមដោយព្រះតេជគុណ ព្រហ្មមោលីណយ នេត ចៅអធិការវត្តរតនៈសុខសាន្ត និងជាអនុប្រធានកិត្តិយសសមាគមសម្ព័ន្ធប្រជាជនដើម្បីសន្តិភាពខេត្តបន្ទាយមានជ័យ នាំយកអំណោយ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ១០០គ្រួសារ រស់នៅក្នុងភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះដែរ មន្ត្រីគណបក្សប្រជាជនកម្ពុជា បានអំពាវនាវឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោត ជូនគណបក្សប្រជាកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍបន្ថែមទៀត។

សូមជម្រាបថា ក្នុង១គ្រួសារ ទទួលបានអង្ករ២០គីឡូ មី១កេស ត្រីខ១០កំប៉ុង ទឹកត្រី១ដប ទឹកសុទ្ធ១ដប បាយ១ប្រអប់ ពងមាន់៣០គ្រាប់ ប្រេងឆា១ដប សារុងចំនួន និងថវិកា២០០០០រៀល៕