(ភ្នំពេញ)៖ ដើម្បីឆ្ពោះទៅរកការលុបបំបាត់ជំងឺគ្រុនចាញ់ប្រភេទហ្វាស៊ីប៉ារ៉ូម (ឬទម្រង់សន្ធំ) និងធានាមិនឲ្យមានករណីស្លាប់ដោយជំងឺគ្រុនចាញ់ និងដំណាក់កាលវែងត្រឹមឆ្នាំ២០២៥ លុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុងលើគ្រប់ទម្រង់នៃមេរោគគ្រុនចាញ់ ក្រសួងសុខាភិបាល បានចេញផ្សាយវីដេអូ អំពី «រួមដំណើរជាមួយគ្នា ចូលឱ្យដល់សំបុក រុកឱ្យដល់គោលដៅ ដើម្បីកម្ពុជាគ្មានជំងឺគ្រុនចាញ់»។

វីដេអូរយៈពេលជាង ៥នាទីនេះ បានបង្ហាញពីសកម្មភាពរបស់រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង ដឹកនាំមន្ដ្រីក្រុមការងារ និងអង្គការដៃគូ ចុះទៅតំបន់គោលដៅប្រឈម ចុះជួបផ្ទាល់អប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ។

សូមជម្រាបថា កម្ពុជាដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានផ្តួចផ្តើមដោយផ្ទាល់ សម្រាប់ប្រទេសកម្ពុជាគ្មានជំងឺគ្រុនចាញ់នៅឆ្នាំ២០២៥ តាមរយៈការចុះហត្ថលេខាអនុម័តកាលពីថ្ងៃ១១ ខែមីនា ឆ្នាំ២០១១ ដាក់ឱ្យប្រើប្រាស់នូវផែនការយុទ្ធសាស្រ្តជាតិលុបបំបាត់ជំងឺគ្រុនចាញ់នៅកម្ពុជា ឆ្នាំ២០១១-២០២៥៕

សូមទស្សនាវីដេអូទាំងស្រុងដូចតទៅ៖