(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃទី៣០ ខែមិថុនានេះ បានចេញសេចក្តីជូនដំណឹងមួយ ដោយព្រមានចាត់វិធានការតឹងរឹង និងម៉ឺងម៉ាត់ចំពោះម្ចាស់សត្វពាហានៈ ទាំងឡាយណាដែល បណ្តោយឲ្យសត្វរបស់ខ្លួន ដើរពាសវាលពាសកាល គ្មានការគ្រប់គ្រងត្រឹមត្រូវ ហើយបង្កឲ្យមានគ្រោះថ្នាក់ ដល់អាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមផ្លូវ។
ការព្រមានរបស់អាជ្ញាធរយ៉ាងដូច្នេះ ធ្វើឡើងបន្ទាប់ពីកន្លងមក សង្កេតឃើញថា ម្ចាស់សត្វពាហានៈរួមមាន គោ ក្របី ជ្រូក បានបណ្តោយសត្វរបស់ខ្លួនដើរ ពាសវាលពាសកាលពេញផ្លូវទាំងយប់ទាំងថ្ងៃ បណ្តាលឲ្យប៉ះពាល់ការធ្វើចរាចរណ៍ ពិសេសបង្កគ្រោះថ្នាក់ចរាចរណ៍ថែមទៀតផង៕
ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹងទាំងស្រុង៖