(កំពង់ចាម)៖ លោក ហេង សួរ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបាធាយ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម នាល្ងាចថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំ តាមដានវឌ្ឍនភាពការងារ និងបញ្ហាប្រឈមនានា ដែលជួបប្រទះក្នុងការបំពេញភារកិច្ច របស់គណបក្សឃុំផ្អាវ។
លោក ហេង សួរ បានអរគុណដល់គណបក្សឃុំផ្អាវ ចំពោះកិច្ចខិតខំប្រឹងប្រែង យកចិត្តទុកដាក់ដល់ការបំពេញការងារបម្រើប្រជាពលរដ្ឋ និងអភិវឌ្ឍន៍មូលដ្ឋានឱ្យមានសុខសុវត្ថិភាព និងការរីកចម្រើន ហើយទទួលបានការគាំទ្រ ពីសំណាក់ប្រជាពលរដ្ឋ។
លោក ហេង សួរ បានស្នើដល់គណបក្សឃុំ ត្រូវមានសាមគ្គី ឯកភាពផ្ទៃក្នុង បន្តផ្សព្វផ្សាយអំពីសមិទ្ធផលជាផ្លែផ្កា ដែលគណបក្សសម្រេចបាន នៅក្នុងមូលដ្ឋាន ភូមិ ឃុំ របស់ខ្លួន។ ជាមួយនេះ ត្រូវបន្តពង្រឹង និងពង្រីកសមាជិកបក្ស ដោយអនុវត្តនូវវិធីសាស្ត្រ សមាជិកបក្ស១រូប គឺសន្លឹកឆ្នោត ១សន្លឹក។
ទន្ទឹមនោះដែរ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំផ្អាវ បានជំរុញ ឱ្យគណបក្សឃុំ ត្រូវខិតខំក្នុងការធ្វើអំពើល្អ បម្រើសេវាជូនប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរ ដើម្បីដណ្តើម ប្រៀបឈ្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខនេះ៕