រថយន្តហីុយ៉ាន់ដាយ មួយគ្រឿងបុកចូលសាខាក្រុមហ៊ុន Cellcard នៅផ្សារឧដុង្គ ខូចខាតម៉ូតូ និងទ្រព្យសម្បត្តិមួយចំនួន
30-06-2016 21:59
(កំពង់ស្ពឺ)៖ រថយន្តហីុយ៉ាន់ដាយដឹកទំនិញមួយគ្រឿង បានបើកទៅបុកចូលសាខាក្រុមហ៊ុន Cellcard មួយកន្លែង ដែលនៅតាមបណ្តោផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្សារឧដុង្គ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ នៅវេលាម៉ោង ៩៖៣០នាទីយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦នេះ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋនៅទីនោះ។
លោក ប៊ុន ធីម ដែលកំពុងនៅកន្លែងកើតហេតុ បានប្រាប់អង្គភាព Fresh News ថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានបណ្តាលឲ្យខូចម៉ូតូ និងទ្រព្យសម្បត្តិមួយចំនួន នៅក្នុងផ្ទះទាំង២ល្វែងនោះ ប៉ុន្តែសំណាងហើយ ដែលមិនត្រូវចំសន្តិសុខ ដែលអង្គុយយាមពីខាងមុខ។
ក្រោយកើតហេតុកម្លាំងសមត្ថកិច្ច បានចុះទៅជួយអន្តរាគមន៍ និងដោះស្រាយតាមនីតិវិធី៕