(ភ្នំពេញ)៖ ជនសង្ស័យ៣ ត្រូវបានសមត្ថកិច្ចឃាត់ខ្លូន បន្ទាប់ពីបានធ្វើសកម្មភាពលួចម៉ូតូបានមួយថ្ងៃ នៅខណ្ឌមានជ័យ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ម្សិលមិញនេះ។
ការឃាត់ខ្លួននេះធ្វើឡើងនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦នេះ នៅចំណុចផ្លូវបេតុង សង្កាត់ ទឹកល្អក់៣ ខណ្ឌទួលគោក បន្ទាប់ពីជនសង្ស័យទាំងនេះ បានជិះម៉ូតូដែលបានលួចបានយកទៅបញ្ចាំនៅផ្សារឃ្លាំងរំសេវ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យ៣នាក់ ដែលឃាត់ខ្លូនបាននេះ ទី១ឈ្មោះ ធី បញ្ញា ហៅណេង អាយុ១៨ឆ្នាំ ទី២ឈ្មោះ សម្បត្តិ ហេង អាយុ២៤ឆ្នាំ និងទី៣ឈ្មោះ ម៉ិច កុសល អាយុ៣២ឆ្នាំ។
សមត្ថកិច្ចបានបន្ដថា នៅយប់ថ្ងៃទី២៩ ខែមិថុនា ម្សិលមិញនេះ ជនសង្ស័យទាំង៣ បានធ្វើសកម្មភាពលួចម៉ូតូ១គ្រឿង ម៉ាកScoopy គ្មានស្លាកលេខ ដោយជនរងគ្រោះឈ្មោះ ស៊ុន រដ្ឋ បានទុកម៉ូតូនៅមុខបន្ទប់ជួល ស្ថិតក្រុមទី០៧ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បានដោយសុវត្ថិភាព។
លុះព្រឹកឡើងជនសង្ស័យបានជិះម៉ូតូនេះ យកទៅបញ្ចាំ ខណៈពេលនោះក៏បានជួបសមត្ថកិច្ចខណ្ឌទួលគោក ដែលកំពុងល្បាតក្នុងមូលដ្ឋាន ប្រទះឃើញមានការសង្ស័យ ក៏ហៅដើម្បីសួរនាំ ទើបដឹងថាជារបស់ដែលធ្វើសកម្មភាពបាន។
ក្រោយពីធ្វើការឃាត់ខ្លួន ជនសង្ស័យត្រូវបានបញ្ជូនខ្លួន ទៅកាន់ប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យ ដើម្បីចាត់ការតាមនីតិវិធី៕