(ភ្នំពេញ)៖ ក្រុមការងារមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ គិតត្រឹមថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានធ្វើការចុះផ្សព្វផ្សាយ និងបានជួបជាមួយសិស្សានុសិស្សស្តីពីព្រឹត្តិកាណ៍ការប្រកួតស្នាដៃគំនូរកុមារ គាំទ្រយុទ្ធនាការ Beyond The Games ក្រោមមូលបទ «បេះដូងលោតក្នុងចង្វាក់តែមួយ» នៅតាមសាលាបឋមសិក្សាបានចំនួន ២៥សាលារួចហើយនៅក្នុងរាជធានីភ្នំពេញ។
សាលាបឋមសិក្សាដែលក្រុមការងារមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយរួមមាន៖ សាលារៀនអន្តរទ្វីបអាមេរិកាំង សាខាទួលគោក, សាលាបឋមសិក្សានរោត្តម, សាលាបឋមសិក្សាទឹកល្អក់, សាលាបឋមសិក្សាកុលាបមួយ, សាលាបឋមសិក្សាសំពៅមាស, សាលាមីគីវ៉េ សាខាហ្គ្រេនប៊ីគិន, សាលាបឋមសិក្សាទួលស្វាយព្រៃ, សាលារៀនអន្តរជាតិប៊ែលធី សាខាដេអិន, សាលាបឋមសិក្សាបាក់ទូក, សាលាបឋមសិក្សាទួលគោក, សាលាបឋមសិក្សាវត្តនាគវ័ន, សាលាបឋមសិក្សាឯកភាព, សាលាបឋមសិក្សាមិត្តភាព។
សាលាបឋមសិក្សាវត្តកោះ, សាលាបឋមសិក្សាទួលទំពូង, សាលាបឋមសិក្សាទួលស្លែង, សាលាបឋមសិក្សាជ័យជំនះ, សាលាបឋមសិក្សាចតុមុខ, សាលារៀនវ៉េស្ទឡាញ សាខាសន្ធរម៉ុក, សាលាបឋមសិក្សាអង្គអេង, សាលាបឋមសិក្សាភ្នំដូនពេញ, សាលារៀនសុវណ្ណាភូមិ សាខាព្រះនរោត្តម, សាលាបឋមសិក្សាសន្ធរម៉ុក, សាលារៀនអន្តរជាតិទ្រូវីហ្សិនកម្ពុជា, សាលាបឋមសិក្សាវត្តមហាមន្ត្រី។
ក្រុមការងារមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ បានបញ្ជាក់ឱ្យដឹងទៀតថា ព្រឹត្តិកាណ៍ការប្រកួតស្នាដៃគំនូរកុមារ គាំទ្រយុទ្ធនាការ Beyond The Games ក្រោមមូលបទ «បេះដូងលោតក្នុងចង្វាក់តែមួយ» នេះ រៀបចំឡើងដើម្បីគាំទ្រ និងអបអរសាទរដល់ព្រឹត្តិការណ៍អង្គរសង្គ្រាន្ត ក៏ដូចជា៖ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រទាំង២ ប្រចាំឆ្នាំ២០២៣។
តាមរយៈការចុះផ្សព្វផ្សាយឱ្យសិស្សានុសិស្សបានយល់ដឹងបន្ថែម ពីព្រឹត្តិការណ៍ប្រកួតស្នាដៃគំនូរកុមារ និងបានចូលរួមសកម្មភាពរួមចំណែកយ៉ាងសំខាន់សម្រាប់វឌ្ឍនភាពការងាររបស់ព្រឹត្តិការណ៍។ ក្រុមការងារក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គណៈគ្រប់គ្រង់សាលា លោកនាយក លោកគ្រូ អ្នកគ្រូ នៃសាលាបឋមសិក្សាទាំង២៥ ដែលបានរៀបចំទទួលស្វាគមន៍បានយ៉ាងកក់ក្តៅផងដែរ៕