៧៖ លើកកម្ពស់ការផ្តល់សេវាថែទាំសុខភាពប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសមធម៌ជូនប្រជាជន។ បន្តផ្តល់សេវាថែទាំសុខភាពបឋមនៅមណ្ឌលសុខភាព និងសេវាបង្ការ ធ្វើរោគវិនិច្ឆ័យ ព្យាបាល ថែទាំ និងស្តារនីតិសម្បទា នៅតាមមន្ទីរពេទ្យរដ្ឋទូទាំងប្រទេសដោយមិនបង់ថ្លៃចំពោះប្រជាជនក្រីក្រ និងងាយរងគ្រោះ តាមរយៈកម្មវិធីមូលនិធិសមធម៌សុខាភិបាល, ពង្រីកសាលាបឋមសិក្សាដល់គ្រប់ភូមិ ពង្រីកអនុវិទ្យាល័យដល់គ្រប់ឃុំ និងបង្កើនវិទ្យាល័យនៅតាមស្រុក, យុវជនទទួលបានឱកាសក្នុងការរៀនសូត្រ បណ្តុះបណ្តាលវិជ្ជាជីវៈ និងមានការងារធ្វើ។
៨៖ ពង្រឹងការគ្រប់គ្រងជនបរទេសអន្តោប្រវេសន៍តាមច្បាប់ជាធរមាន លើកកម្ពស់ការងារបង្ការ ទប់ស្កាត់ និងបង្ក្រាប ការលួចជ្រៀតចូល ការស្នាក់នៅ និងការធ្វើសកម្មភាពខុសច្បាប់របស់ជនបរទេសដែលបានចូលមកកម្ពុជា។
ក្នុងឱកាសនោះ លោក ស៊ុន ចាន់ថុល បានគូសរំលេចដែរថា ក្រោមម្លប់សន្តិភាព និងការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បាននិងកំពុងបន្តស្តារ លើកកម្ពស់ដល់ការអភិវឌ្ឍកម្រិតជីវភាពរបស់បងប្អូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើឡើង និងភាពទំនើបជឿនលឿនជាងនេះបន្ថែមទៀត។
លោក ស៊ុន ចាន់ថុល បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ ដែលមានឈ្មោះបោះឆ្នោត សូមទៅចូលរួមបោះឆ្នោតជូនគណៈបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ឱ្យបានគ្រប់គ្នា និងបន្តរួបរួមគ្នាថែរក្សាការពារសន្តិភាព និងការរីកចម្រើនរបស់ជាតិទាំងអស់គ្នា៕