(ភ្នំពេញ)៖ វគ្គបណ្តុះបណ្តាលថតរូប S7 Pro Photography ដែលបង្រៀនដោយ គ្រូអាជីពអំពីរបៀបថតរូបតាមទូរស័ព្ទដៃ សាមសុង ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់​អ្នកប្រើទូរស័ព្ទ ជាពិសេសទទួលបានការចាប់ អារម្មណ៍ខ្លាំងពីសំណាក់យុវវ័យសម័យ​ថ្មី ដែលចូលចិត្តថតរូបឲ្យមើលទៅស្អាតដូចប្រើកាមេរ៉ាអាជីព។

លោក កឹម សុវណ្ណា ដែលជាអ្នកថតរូបដ៏ល្បីល្បាញមួយរូប នៅក្នុងប្រទេសកម្ពុជា និង​ជាគ្រូបង្ហាត់ថតរូបក្នុងវគ្គនេះ បានឲ្យដឹងថា៖ ខ្ញុំសង្កេតឃើញថាមានមនុស្សជាច្រើននាក់បានចូលរួម ទាំងអ្នកទីក្រុងភ្នំពេញ និងអ្នកមកពីខេត្តឆ្ងាយៗ ហើយមានអ្នករៀនខ្លះអាច​ថតរូបបានស្អាតៗប្រហាក់ប្រហែលអ្នកថតរូបអាជីពផងដែរ។

វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើង ចាប់ពីខែមេសា ដល់ខែមិថុនា ហើយបេក្ខជន​ដែល​បានចូលរួម គឺជាអ្នកប្រើទូរស័ព្ទសាមសុង Galaxy Note 5 សាមសុង Galaxy S6 ឬក៏ S6 edge+ សាមសុង Galaxy S7 edge ឬក៏ S7 ។

លោក ស៊ិន វណ្ណៈ ដែលជាអ្នកចូលចិត្តថតរូបម្នាក់រស់នៅក្នុងខេត្តកំពង់ស្ពឺ បានមកចូលរួមក្នុង វគ្គបណ្តុះបណ្តាល S7 Pro Photography នៅក្នុងទីក្រុងភ្នំពេញជារៀងរាល់សប្តាហ៍។ លោក វណ្ណៈ បានមាន ប្រសាសន៍ថា៖ ខ្ញុំយល់ថាវគ្គនេះពិតជាល្អណាស់ ព្រោះបានបង្រៀនខ្ញុំតាំងពីមិនចេះថតរូបសោះ រហូតដល់ អាចថតរូបបានច្រើនប្រភេទមិនថារូបទេសភាព ឬរូបផ្សេងៗទៀត។ មិត្តភក្តិរបស់ខ្ញុំដែលជាជន បរទេស បានសរសើរថារូបដែលខ្ញុំប្រើទូរស័ព្ទថតពិតជាស្អាត។

លោក វណ្ណៈ បានចាប់អារម្មណ៍លើការថតរូបដំបូងបំផុត​នៅឆ្នាំ២០១៥ បន្ទាប់ពីគាត់បាន​ប្រើទូរស័ព្ទសាមសុង Galaxy S6 edge ដើម្បីថតរូប ហើយសង្កេតឃើញថារូបថតទាំងនោះស្អាតអាចទទួលយកបាន។ បច្ចុប្បន្ននេះ គាត់កំពុងតែសាកល្បងប្រើទូរស័ព្ទសាម​សុង Galaxy S7 edge ថតរូបវិញម្តង។

ស្រដៀងគ្នានេះដែរ លោក សរ​ សុធា ដែលជាអ្នកចូលរួមវគ្គបណ្តុះបណ្តាល S7 Pro Photography និង ជាអ្នកប្រើប្រាស់ទូរស័ព្ទ S7 edge បានមានប្រសាសន៍ថា៖ វគ្គបណ្តុះបណ្តាលនេះផ្តល់សារៈប្រយោជន៍ល្អ សម្រាប់ប្រជាជនកម្ពុជាដែលចូលចិត្តថតរូប និងចង់ស្វែងយល់បន្ថែមពីមុខងារនីមួយៗនៃកាមេរ៉ាទូរស័ព្ទ។ សម្រាប់រូបខ្ញុំផ្ទាល់ ខ្ញុំពិត​ជាសប្បាយចិត្តដែលបានសិក្សាអំពីរបៀបថតរូបជាច្រើនដូចជាការថតបញ្ច្រាសថ្ងៃ និងការថតពេលយប់ជាដើម។​

លោក សុវណ្ណា បានបញ្ជាក់បន្ថែមទៀតថា៖ នៅក្នុងវគ្គបណ្តុះបណ្តាលនេះ ខ្ញុំបានលើកយកជំនាញនៃការថតរូបរបស់ខ្ញុំ ដែលផ្តោតលើមុខងារទំនើបៗរបស់ទូរស័ព្ទសាមស​ង​ និងរបៀបចាប់យករូបថតបញ្ឍរ ឬផ្តេកព្រមទាំងរបៀបថតរូបនៅពេលថ្ងៃ ពេលមានភ្លៀង​ធ្លាក់ និងពេលយប់។ យើងបានយកពួកគាត់ ទៅអនុវត្តថតរូបនៅតាមទីកន្លែងជាច្រើនក្នុង​ទីក្រុងភ្នំពេញ។

គួរបញ្ជាក់ផងដែរថា កាមេរ៉ារបស់សាមសុង Galaxy S7 និង Galaxy S7 edge ត្រូវបានបំពាក់ដោយ Dual Pixel ដែលធ្វើអោយរូបភាពកាន់តែភ្លឺច្បាស់ទោះជាថតនៅកន្លែងដែលមិនសូវមានពន្លឺ។ ដោយសារតែវាមានបច្ចេកវិទ្យា Dual Pixel មាន Lens ធំជាងមុន មាន Aperture និងភិចសែល កាន់តែធំជាងមុន កាមេរ៉ារបស់វា អាចចាប់យករូបភាពក្នុងទីងងឹតបានច្បាស់ហើយលឿនជាងមុន ។

គ្រប់ប្រភេទទូរស័ព្ទសាមសុង ជាពិសេសទូរស័ព្ទ​ Galaxy S7 Edge/S7 កំពុងតែទទួលបានការពេញ និយមជាងគូប្រជែងផ្សេងៗទៀតក្នុងទីផ្សារទូរស័ព្ទនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះហើយក៏ជាក្រុមហ៊ុនដំបូងគេបំផុតដែលបើកវគ្គបណ្តុះបណ្តាលជំនាញ​ថតរូបលើទូរស័ព្ទដៃដល់អតិថិជនដែលកំពុងតែ ប្រើប្រាស់ Smartphone ស៊េរីថ្មីៗរបស់សាមសុងដោយឥតគិតថ្លៃ។

តោះយើងទៅមើលទាំងអស់គ្នាថាតើរូបដែលថតដោយទូរស័ព្ទដៃរបស់សាមសុងស្អាតប៉ុណ្ណា។
Let's us see the photos taken with Samsung together!!!