(ឡុងដ៍)៖ អតីតអភិបាលក្រុងឡុងដ៍ លោក Boris Johnson បានថ្លែងឲ្យដឹងនៅមុននេះបន្តិចថា លោកនឹងមិនចូលប្រកួតប្រជែងដណ្ដើមតំណែង ឬមកជំនួសលោក David Cameron ឡើយ។ នេះបើយោងតាមការចេញផ្សាយ Update របស់សារព័ត៌មាន CNN នៅមុននេះបន្តិច។
លោក Johnson ប្រកាសពីដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលនេះ នៅក្នុងសុន្ទរកថាមួយ នាល្ងាចថ្ងៃទី៣០ ខែមិថុនានេះ ដោយក្នុងនោះលោក បានបញ្ជាក់ថា មិនចូលរួមក្នុងការប្រកួតប្រជែងដណ្ដើមតំណែង ជាមេដឹកនាំនៃគណបក្សអភិរក្សនិយមរបស់អង់គ្លេសឡើយ។
លោក Johnson បានបញ្ជាក់ថាបន្ថែមទៀតថា លោកបានពិគ្រោះយោបល់ជាមួយនឹងមិត្តរួមការងារ ហើយក៏បានរកឃើញមនុស្សម្នាក់ដែលល្អ តែមិនមែនជាខ្ញុំ។
គួរបញ្ជាក់ផងដែរថា មានបុគ្គលសំខាន់ៗនៅក្នុងគណបក្សកាន់អំណាចរបស់លោក David Cameron ដែលនឹងអាចឡើងមកជំនួសតំណែង នៅរយៈពេលឆាប់ៗខាងមុខនេះ មានដូចជា លោក George Osborne, លោកស្រី Theresa May, លោក Michaek Gove និងលោកស្រី Ruth Davidson ដែលសុទ្ធសឹងតែជាបុគ្គលជំនាញៗ ប្រកបបទពិសោធន៍ និងមានឥទ្ធិពលនៅក្នុងគណបក្សកាន់អំណាច៕