(ភ្នំពេញ)៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញមកបញ្ជាក់ថា ទាក់ទងព័ត៌មានថាមានករណីឆក់នៅចំណុចផ្លូវ២០៨ កែង៦៣ ខណ្ឌដូនពេញ ក្រោយការស្រាវជ្រាវមិនមែនជាការពិតនោះឡើយ គឺជាករណីទំនាស់រវាងសង្សារមួយគូរ។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញមកបំភ្លឺថា កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ០១:៣០នាទី មានសង្សារមួយគូរឈ្លោះប្រកែកគ្នានៅចំណុចផ្លូវ២០៨កែង៦៣ ភាគីខាងប្រុសឈ្មោះ ស៊ូ ឆូហៅឆេ អាយុ៣២ឆ្នាំ ទីលំនៅផ្ទះលេខ១០០ ផ្លូវ៤១ សង្កាត់ចតុមុខ ខណ្ឌដូនពេញ មុខរបរនៅផ្ទះ បានមកបបួលខាងស្រីឈ្មោះ ថុល សុផារត្ន័ ទីលំនៅផ្ទះជួល ផ្លូវ២០៨ សង្កាត់បឹងរាំង ខណ្ឌដូនពេញ មុខរបរលក់នំ ទៅដើរលេងពេលនោះខាងស្រី មិនព្រមបានប្រតាយគ្នារហូតដល់ជ្រុះទូរស័ព្ទ ក៏ត្រូវបានសង្សារគាត់ដណ្តើម ហើយស្រែកឆោឡោ និងមានអ្នកសារព័ត៌មកថតឡាយ។
ខណៈនោះកម្លាំងល្បាតនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ មកដល់កន្លែងកើតហេតុក៏ទៅជួយអន្តរាគមន៍ និងនាំយកមកប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីធ្វើការសារសួរជាលទ្ធផល គឺជាករណីការឈ្លោះប្រកែកគ្នាដោយមិនព្រមទៅដើរលេងជាមួយ។
បន្ទាប់ពីបញ្ចប់ការសាកសួររួច ភាគីខាងនារី បានសារភាពកំហុសដែលខ្លួនបានប្រព្រឹត្ត ក៏ដូចជាការធ្វើកិច្ចសន្យាឈប់ឈ្លោះប្រកែកគ្នាបំភ្លៃព័ត៌មានមិនពិត ដែលធ្វើឲ្យប្រជាពលរដ្ឋទូទៅមានការយល់ច្រឡំ៕