(ភ្នំពេញ)៖ លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានចេញសម្រេចសម្រួលភារកិច្ច និងតែងតាំងមន្រ្តីគណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញចំនួន៦រូប។ នេះបើតាមសេចក្តីសម្រេច ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។
នៅក្នុងសេចក្តីសម្រេចរបស់ប្រធានគណបក្សប្រជាជនរាជធានីភ្នំពេញ បានសម្រួលភារកិច្ចលោក ឆាយ ធីរិទ្ធ ពីសមាជិកគណៈកម្មាធិការគណបក្សខណ្ឌដូនពេញ។
ជាមួយគ្នានេះ លោក ឃួង ស្រេង ក៏បានសម្រេចតែងតាំងមន្រ្តីចំនួន៥រូបផងដែរ រួមមាន៖
*ទី១៖ លោក ចាប ឌីណា ជាអនុប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញ
*ទី២៖ លោក ផន ភ័ក្រ្តា ជាសមាជិកគណៈកម្មាធិការគណបក្សខណ្ឌដូនពញ
*ទី៣៖ លោក រិន សំណាង ជាសមាជិកគណៈកម្មាធិការគណបក្សខណ្ឌដូនពញ
*ទី៤៖ លោក សេង សូរិយា ជាសមាជិកគណៈកម្មាធិការគណបក្សខណ្ឌដូនពញ
*ទី៥៖ លោក ជិន បូរ៉ី ជាសមាជិកគណៈកម្មាធិការគណបក្សខណ្ឌដូនពញ៕
ខាងក្រោមជាសេចក្តីសម្រេច៖
លោក ចាប ឌីណា ត្រូវបានតែងតាំងជាអនុប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញ