(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦នេះ បានចេញរបាយកាណ៍លទ្ធផល ការងាររបស់ក្រុមការងារចុះដោះស្រាយទំនាស់ដីធ្លីទាំង២៧ក្រុម ដែលបានចុះប្រមូលរឿងទំនាស់ដីធ្លីនៅទូទាំង២៥រាជធានី-ខេត្ត ប៉ុន្តែដំណាក់កាលនេះបានរកឃើញជម្លោះដីធ្លី បានកើតឡើងនៅក្នុងរាជធានី-ខេត្ត ចំនួន១៩។
តាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦នេះ បានបញ្ជាក់ពីលទ្ធផលរបស់ក្រុមការងាទាំង២៧ក្រុម ដែលបានស្រង់ចំនួនកម្មវត្ថុនៃបណ្ដឹង, ទីតាំងនៃជម្លោះ និងមធ្យោបាយទំនាក់ទំនង របស់មាជិកបង្គោលតាមក្រុមនីមួយៗ រួមមាន៖ រាជធានីភ្នំពេញ ក្រចេះ កំពង់ស្ពឺ ស្ទឹងត្រែង កោះកុង ត្បូងឃ្មុំ សៀមរាប ព្រះសីហនុ កំពង់ឆ្នាំង ព្រះវិហារ កណ្ដាល កំពង់ចាម ពោធិ៍សាត់ កែប កំពង់ធំ កំពត បន្ទាយមានជ័យ បាត់ដំបង និងព្រៃវែង ដែលបានទទួលជា លើកដំបូង។
សូមរំលឹកថា ក្រុមការងារចុះដោះស្រាយទំនាស់ដីធ្លីទាំង២៧ខាងលើនេះ ត្រូវបានរៀបចំដោយលោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៦ បង្កើតឡើង ដើម្បីចុះទៅដោះស្រាយជម្លោះដីធ្លី ដែលបាននិងកំពុងកើតឡើង និងនៅសេសសល់នៅទូទាំងប្រទេស ហើយសម្រាប់ក្រុមនីមួយៗមានរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងទីប្រឹក្សាម្នាក់ជាប្រធាន ព្រមទាំងសមាជិក៣នាក់ ដែលជាមន្រ្តីនៅក្នុងក្រសួងសរុប១០៨នាក់។
ខាងក្រោមនេះ ជារបាយការណ៍លទ្ធផលរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបង្ហាញពីលទ្ធផលការងារ ជាលើកដំបូង៖