(ភ្នំពេញ)៖ លោក ម៉ម ប៊ុន ហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ បានចេញលិខិតណែនាំដល់មន្រ្តីជំនាញ ដែលអ្នកទទួលបន្ទុកមន្ទីរពិសោធន៍ ដែលមានការអនុញ្ញាតឱ្យចេញវិញ្ញាបនបត្របញ្ជាក់លទ្ធផលតេស្តកូវីដ១៩ នៅតាមរាជធានីខេត្ត ត្រូវកំណត់តម្លៃធ្វើតេស្ត និងចេញវិញ្ញាបនបត្របញ្ជាក់លទ្ធផលកូវីដ១៩ មកត្រឹមតែ ៥០ដុល្លារ ជូនអ្នកដំណើរជាជនខ្មែរ និងជនបរទេស ដែលនៅមានតម្រូវការចាំបាច់របស់ប្រទេស សម្រាប់ធ្វើដំណើរចេញពីប្រទេសកម្ពុជា។ នេះបើយោងតាមលិខិតរបស់ក្រសួងសុខាភិបាលដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។
ក្រសួងបញ្ជាក់ថា តម្លៃនេះ មានសុពលភាពអនុវត្តន៍ចាប់បីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣តទៅ៕