(កំពង់ឆ្នាំង)៖ នៅមន្ទីរកសិកម្ម ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០១៦ បានសហការជាមួយនាយកដ្ឋាន អភិវឌ្យន៍សហគមន៍កសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំសិក្ខាសាលាស្តីពីវេទិកាមុខជំនួញសហគមន៍កសិកម្ម។
សិក្ខាសាលានេះ មានស្ថាប័ន្ធ ពាក់ព័ន្ធចូលរួមមកពីសហគមន៍កសិកម្ម ចំនួន៤១ ទូទាំងខេត្តកំពង់ឆ្នាំង តំណាងសភាពាណិជ្ជកម្មខេត្ត តំណាងសហព័ន្ធស្រូវអង្ករកម្ពុជាខេត្ត ម្ចាស់រោងម៉ាស៊ីនកិនស្រូវ តំណាងក្រុមហ៊ុនជី-ក្រុមហ៊ុនលក់គ្រឿនយន្តកសិកម្ម និងអង្គការដៃគូនានា ដែលមានអ្នកចូលរួមប្រមាណ១២០នាក់៕