(ភ្នំពេញ)៖ បុរសម្នាក់កំពុងស្វែងរកប្រពន្ធរបស់ខ្លួន ដោយបានបាត់ខ្លួនចេញពីក្រុងព្រះសីហនុ រហូតមកដល់ពេលនេះ មិនទាន់ស្វែងរកឃើញនៅឡើយទេ។
បុរសជាប្តី សុំឲ្យអង្គភាពព័ត៌មាន Fresh News ជួយផ្សព្វផ្សាយផង និងបានប្រាប់ថា ប្រពន្ធរបស់គាត់មានឈ្មោះ ប៊ួយ សុខមាន អាយុ៣២ឆ្នាំ មានស្រុកកំណើតនៅស្រុកពាមរក៍ ខេត្តព្រៃវែង និងបានរស់នៅជាមួយគ្នានៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
លោកបានបន្តថា ប្រពន្ធរបស់គាត់បានសុំត្រឡប់មកផ្ទះនៅឯសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ រួចក៏ទំនាក់ទំនងមិនបានរហូតបាត់ដំណឹងតែម្តង។
ក្រោយមក បុរសរូបនេះ ក៏បានទាក់ទងទៅសមត្ថកិច្ចប៉ុស្តិ៍ ដើម្បីជួយពិនិត្យមើលឯកសារស្នាក់នៅរបស់ប្រពន្ធរបស់គាត់ តែនៅពេលដែលសមត្ថកិច្ចប៉ុស្តិ៍ បានពិនិត្យរួចមក បានបញ្ជាក់ថា ស្ត្រីជាប្រពន្ធ បានផ្លាស់ប្តូរទីលំនៅទៅនៅឯខេត្តស្វាយរៀង រយៈពេល១ខែជាងមកហើយ។
ក្រោយមក បុរសជាប្តីក៏បានទាក់ទងទៅកាន់សមត្ថកិច្ចនៅឯខេត្តស្វាយរៀងបន្តទៀត និងសួរនាំបងប្អូន ក៏នៅតែមិនឃើញ។ ប្រសិនបើបងប្អូន ប្រទះឃើញស្ត្រី ដែលមានភិនភាគដូច ឬស្រដៀងតាមរយៈការរៀបរាប់ និងរូបថត សូមមេត្តាផ្តល់ដំណឹងតាមរយៈលេខ ០១៧ ៥៦០ ៥៩០ / ០៧៧ ៧០៨ ៥៨៦ / ០៦៦ ៣៩៧ ៤៣៧៕