(ព្រះវិហារ)៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ បានប្រកាសលទ្ធផលប្រឡងជ្រើសរើស បេក្ខជន បេក្ខនារី ឱ្យចូលបម្រើការងារជាមន្ត្រីជាប់កិច្ចសន្យា នៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត សម្រាប់ឆ្នាំ២០២៣នេះ។

តាមរយៈសេចក្តីជូនដំណឹងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកនេះ បានបង្ហាញថា បេក្ខជន បេក្ខនារី ចំនួន៥០នាក់ បានប្រឡងជាប់ស្ថាពរជាមន្ត្រី ជាប់កិច្ចសន្យាចូលបម្រើការងារនៅក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងត្រូវបង្ហាញខ្លួនរៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះ៕

ខាងក្រោមនេះ ជាបញ្ជីរាយនាមឈ្មោះបេក្ខជន បេក្ខនារី៖