(ភ្នំពេញ)៖ សមត្ថកិច្ចជំនាញ បានបង្ក្រាបករណីគ្រឿងញៀន ១ករណី ដោយឃាត់ខ្លួនមនុស្ស ចំនួន ២នាក់ និងដកហូតសង្ស័យសារធាតុញៀន ចំនួន ១០កញ្ចប់។ ការបង្ក្រាបនេះ បានធ្វើឡើងនៅថ្ងៃ​ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១៧៖៣០នាទី នៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិចំ​ការកៅស៊ូ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ជនសង្ស័យទាំង ២នាក់នោះ រួមមាន ឈ្មោះ ចាន់ នុន ហៅដន ​ភេ​ទប្រុស អា​យុ ៣៧ឆ្នាំ និងឈ្មោះ អ៊ួង ពៅ ភេទប្រុស អាយុ៣៩ឆ្នាំ។

សមត្ថកិច្ចជំនាញ ក៏បានដកហូតវត្ថុតាង រួមមាន​ ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀន ចំនួន ១០កញ្ចប់, ទូរស័ព្ទដៃចំនួន ៣គ្រឿង, ជញ្ជីងថ្លឹង ១គ្រឿង និងម៉ូតូ ១គ្រឿងផងដែរ៕