(ភ្នំពេញ)៖ គម្រោង Sky Tree Condo កម្ពស់៣២ជាន់ដ៏អស្ចារ្យ ជាមួយនឹងទំហំទឹកប្រាក់វិនិយោគ២៥០លានដុល្លារ បានបើកដំណើរការនូវគម្រោងអាគារ Cហើយ ដោយត្រូវការជ្រើសរើសបុគ្គលិកជាច្រើននាក់ ដើម្បីបម្រើការងារនៅក្នុងក្រុមហ៊ុននេះ។
ជំនាញដែលត្រូវការជ្រើសរើសរួមមាន៖
១. អ្នកពិគ្រោះយោបល់ផ្នែកលក់ជាច្រើននាក់
- អ្នកដែលមានដើមកំណើតខ្មែរនិងនិយាយភាសាខ្មែរ ស្រី ១០ នាក់ និង ប្រុស ៣ នាក់
- អ្នកដែលអាចនិយាយ និងសរសេរ ភាសាខ្មែរ និងភាសាអង់គ្លេសបានស្ទាត់ជំនាញ ស្រីម្នាក់ ប្រុស ២នាក់
- អ្នកដែលមានដើមកំណើតចិន និងនិយាយភាសាចិន ស្រី ម្នាក់និងប្រុសម្នាក់ ,ផ្តល់អាទិភាពចំពោះបេក្ខជនដែលមានបទពិសោធន៍ច្រើនឆ្នាំ មានមធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួន និងមានទំនាក់ទំនងល្អ
២. អ្នកសម្របសម្រួលផ្នែកលក់
- ទទួលបន្ទុកក្នុងការប្រាស្រ័យទាក់ទងអតិថិជនក្នុងទ្វីបអាមេរិក និង អ៊ឺរ៉ុប
- ទទួលបន្ទុកក្នុងការប្រាស្រ័យទាក់ទងអតិថិជនក្នុងប្រទេស ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង ហ្វីលីពីន, ចាំបាច់ត្រូវមានបទពិសោធន៍ និងការយល់ដឹងទាក់ទងទៅនឹងតំបន់អាស៊ានជាពិសេសគឺ ប្រទេសកម្ពុជា និងត្រូវមានបណ្តាញ និងទំនាក់ទំនងល្អជាមួយអតិថិជន
ព័ត៌មានលម្អិត៖ បើមានចំណាប់អារម្មណ៍សូមផ្ញើប្រវត្តិរូបសង្ខេបរបស់អ្នកមកកាន់ Mr. A. Ganesan ជំនួយការនាយកប្រត្តិបត្តិនៃក្រុមហ៊ុន J&L Property Development ឬតាមរយៈអ៊ីម៉ែល [email protected]