(បន្ទាយមានជ័យ)៖ លោក ប៊ុន សុខវិបុល កុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ បានឲ្យភ្នាក់ងារ Fresh News ឲ្យដឹងនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦នេះថា សមត្ថកិច្ចថៃបានចាប់ប្រជាពលរដ្ឋខ្មែរ២នាក់ បញ្ជូនទៅពន្ធធនាគា ដោយគ្រាន់តែបើកគោយន្តដឹកគ្រែ និងកៅអីឈើលក់ក្នុងទឹកដីថៃ តែប៉ុណ្ណោះ។ លោកបានបន្ថែមថា លោកបានឲ្យមន្ត្រីជំនាញខាងកម្ពុជាសិក្សាព្យាយាម និងរកមេធាវី ជួយដោះស្រាយអន្តរាគមន៍ជូនពលរដ្ឋ២នាក់ ខាងលើនេះឲ្យបានឆាប់រហ័ស ហើយបានវិលមកទឹកដីមាតុភូមិវិញ ដើម្បីបានជួបភរិយា កូនចៅ កំពុងរង់ចាំនៅផ្ទះ។
សូមបញ្ជាក់ថា សមត្ថកិច្ចថៃ បានដកហូតគោយន្ត២គ្រឿង ជាមួយនឹងគ្រឿងសង្ហាររឹមមួយចំនួន ដែលប្រជាពលរដ្ឋខ្មែរបានឆ្លងដែនតាមច្រករបៀងចំការគរ ស្ថិតក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ ហើយឈមក្នុងភូមិសាស្រ្ត ស្រុកតាបប្រាយ៉ា ខេត្តស្រះកែវ ប្រទេសថៃ ក្នុងគោលបំណងលក់គ្រឿងសង្ហារឹម ក្រោយត្រូវបានសមត្ថកិច្ចថៃចាប់បញ្ជូនទៅពន្ធធនាគា ប្រទេសថៃ៕