(ភ្នំពេញ)៖ ថ្នាក់ដឹកនាំជាន់ខ្ពស់ និងសំខាន់ៗគណបក្សសង្រ្គោះជាតិ (CNRP) ដឹកនាំដោយលោក សម រង្ស៊ី ដែលជាប្រធានបក្សនៅព្រឹកថ្ងៃ ទី៣០ ខែមិថុនា ឆ្នាំ២០១៦ បានបន្តបើកកិច្ចប្រជុំចង្អៀត ដើម្បីស្វែងរកយន្តការដោះស្រាយបញ្ហា ដែលបក្សកំពុងប្រឈម តែមិនមានវត្ត មានលោក កឹម សុខា អនុប្រធានបក្សនោះឡើយ។
ការកោះប្រជុំរបស់គណបក្សសង្រ្គោះជាតិ បានធ្វើឡើងបន្ទាប់ពីបក្សកំពុងជួបស្ថានភាពមិនល្អ ខណៈប្រធាន និងអនុប្រធានបក្ស ត្រូវបានប្រ ឈមមុខនិងច្បាប់ ម្នាក់ត្រូវរត់គេចខ្លួន រីឯម្នាក់ទៀត ត្រូវជាប់ខ្លួនក្នុងទីស្នាក់ការ ដោយមិនអាចធ្វើសកម្មភាពអ្វី ដើម្បីស្វែងរកប្រជាប្រិយភាព ជូនបក្សបាននៅឡើយ គ្រាដែលការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១៧ កាន់តែខិតជិតមកដល់៕