(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប២៤ករណី ក្នុងនោះករណីប្រើប្រាស់៩ករណី, ដឹកជញ្ជូនរក្សាទុក៨ករណី, ដាំដុះ១ករណី, បេីកបរក្រោមឥទ្ធិពល១ករណី និងជួញដូរ៥ករណី ដោយឃាត់ខ្លួនជនសង្ស័យ៥៨នាក់។

របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ៨៧០ករណី ឃាត់មនុស្ស ២,០៩៣នាក់ (ស្រី១៤៤នាក់)៕