(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការទទួលមេដាយ «ផូសៃឡានសាង» ពីលោក ថងលួន ស៊ីសូលីត ប្រធានាធិបតី សាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ ជាមហាកិត្តិយស និងស័ក្តិសមបំផុតចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដឹកនាំ និងចលនាឱ្យមានការជួយជ្រោមជ្រែងដល់ប្រទេស និងប្រជាជនឡាវជាពិសេសក្នុងដំណាក់កាលនៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ធ្វើឱ្យស្ថានភាពសង្គមវិលមករកប្រក្រតីភាពជាធម្មតាឡើងវិញបានយ៉ាងឆាប់រហ័ស។

តាមរយៈសារលិខិត សម្តេចប្រមុខរដ្ឋស្តីទី និងភរិយា បានសូមសម្តែងនូវការអបអរសាទរដ៏ស្មោះស្ម័គ្របំផុតជូន សម្តេចតេជោហ៊ុន សែន ក្នុងឱកាសប្រកបដោយមហាកិត្តិយសដ៏ឧត្តុង្គឧត្តម ដែលសម្តេច ទទួលបានមេដាយថ្នាក់ខ្ពស់បំផុតគឺ “មេដាយផូសៃឡានសាង” ពីឯកឧត្តមបណ្ឌិត ថងលួន ស៊ីសូលី ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

ការទទួលមេដាយនេះ ជាមហាកិត្តិយស និងស័ក្តិសមបំផុតចំពោះ សម្តេចតេជោ ដែលបានដឹកនាំនិងចលនាឲ្យមានការជួយជ្រោមជ្រែងដល់ប្រទេស និងប្រជាជនឡាវជាពិសេសក្នុងដំណាក់កាល នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ធ្វើឱ្យស្ថានភាពសង្គមវិលមករកប្រក្រតីភាពជាធម្មតាឡើងវិញបានយ៉ាងឆាប់រហ័ស។ ពិសេសសម្តេច ជាអគ្គមគ្គទេសក៍ និងជាអ្នកការទូតដ៏ឆ្នើមបំផុត ក្នុងការដឹកនាំប្រទេសកម្ពុជា ទទួលបាននូវសន្តិភាពពេញលេញ ស្ថិរភាព ឯករាជ្យភាព អធិបតេយ្យភាព ហើយបាននិងកំពុងបន្តអភិវឌ្ឍសង្គម-សេដ្ឋកិច្ច របស់កម្ពុជាឱ្យកាន់តែរីកចម្រើនរុងរឿងខ្លាំងក្លាជាលំដាប់»៕

ខាងក្រោមនេះជាសារលិខិតរបស់សម្តេចប្រមុខរដ្ឋស្តីទី៖