(ពោធិ៍សាត់)៖ លោក ខូយ សុខា អតីតអភិបាលខេត្តពោធិ៍សាត់ និងជាតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ បានទទួលមរណភាព នារសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្នុងជន្មាយុ ៧១ឆ្នាំ ដោយរោគាពាធ។

នេះបើយោងតាមការជូនដំណឹងរបស់ក្រុមគ្រួសារសព ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ។

សពលោក ខូយ សុខា នឹងត្រូវបានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទាន តាមប្រពៃណី និងសាសនា នៅគេហដ្ឋាននៃសព ផ្លូវលេខ១០២ ស្ថិតក្នុងភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់៕

ខាងក្រោមនេះ ជាការប្រកាសជូនដំណឹង៖