(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,២៦៨,០០៦នាក់។ ក្នុងនោះរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៨៦,៥២៥នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៥០,៧៤៨នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,១០០,២២៤នាក់
៤៖ អាយុ៥ឆ្នាំ ៤៣២,៥៨៥នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៤៩៧,៩២៣នាក់

ដោយឡែកសម្រាប់អ្នកបានដូសទី៣ចំនួន ១០,៥៤៩,៦៧៤នាក់, ដូសទី៤ចំនួន ៥,០២០,៦៨១នាក់, ដូសទី៥ចំនួន ១,៦១៥,៥៩៧នាក់ និងដូសទី៦ ចំនួន ២២៩,៣០៥នាក់ ។

នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ៕