(ភ្នំពេញ)៖ នៅវេលាម៉ោង០៦៖០០នាទីល្ងាចថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ម៉ៅ បូណែត អភិបាលរងខណ្ឌចំការ បានដឹកនាំក្រុមការងារសហការជាមួយលោក ហែម សុផាត ចៅសង្កាត់, លោក កូវ ហុង អនុប្រធានភូមិ៤, និងលោក សេក សម្បត្តិ ប្រធានភូមិ៥ ចុះបាញ់ថ្នាំសម្លាប់មូសនៅបណ្តាផ្លូវលេខ៩៩ ,១០១ ១០៥,១០៣ ,១០៣ស្ទួន,៤៩៨ ក្នុងភូមិ៤ និង ភូមិ៥ សង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ក្រោយពីក្រុមការងារចុះទៅបាញ់ថ្នាំសម្លាប់មូសរួចរាល់ ប្រជាពលរដ្ឋរីករាយសប្បាយចិត្ត និងបានថ្លែងអំណរគុណដល់រដ្ឋបាលខណ្ឌចំការមន ក្រោមការដឹកនាំដោយ លោក កៀង ល័ក្ស អភិបាលខណ្ឌចំកាមន ដែលតែងតែគិតគូរពីសុខទុក្ខដល់ប្រជាពលរដ្ឋមូលដ្ឋាន៕