(ភ្នំពេញ)៖ លោក ស៉ឹម សុផល អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានទទួលមរណភាព ក្នុងជន្មាយុ៧០ឆ្នាំ ដោយរោគាពាធ នៅល្ងាចថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។
បច្ចុប្បន្នសពលោក ស៉ឹម សុផល កំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅផ្ទះលេខ៦៩ ផ្លូវចំប៉ា ក្នុងបុរីអ័រគីដេ២ ផ្លូវ២០០៤ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ នេះចាត់ជាការជូនដំណឹងដល់ញាតិមិត្ត ជិតឆ្ងាយ ដើម្បីចូលរួមក្នុងកម្មវិធីបុណ្យសព ទៅតាមសន្ធាជ្រះថ្លា៕