(កោះកុង)៖ នៅថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅបន្ទប់ប្រជុំនាយសេនាធិការ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកោះកុង បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ ប្រចាំសប្តាហ៍ និប្រជុំកែសម្រួលរបាយការណ៍ប្រចាំខែកុម្ភៈ ទិសដៅខែមិនា ឆ្នាំ២០២៣ ក្រោមការដឹកនាំ លោកវរសេនីយ៍ទោ ម៉ាន់ ដាវីត នាយសេនាធិការ កងរាជអាវុធហត្ថខេត្តកោះកុង។

កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ លោកនាយសេនាធិការរង ប្រធានមន្ទីរទាំង៧ នាយលេខាធិការ នាយការិយាល័យហិរញ្ញវត្ថុ និងក្រុមជំនួយការ៕