(កំពង់ធំ)៖ មានករណីអគ្គិភ័យមួយបានកើតឡើង នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ស្ថិតក្នុងភូមិក្របៅ ឃុំដូង ស្រុកប្រាសាទបល្ល័ង ខេត្ដកំពង់ធំ ទាំងមិនទាន់ដឹងមូលហេតុច្បាស់លាស់នៅឡើយ។

សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា អគ្គិភ័យនេះបានឆេះផ្ទះអស់មួយខ្នង ហើយបានបន្ដរីករាលដាលទៅឆេះផ្ទះផ្សេងទៀត ដែលនៅជាប់គ្នានោះ។ បច្ចុប្បន្នកម្លាំងនគរបាលជំនាញ ក៏កំពុងចេញអន្ដរាគមន៍ដើម្បីបាញ់ពន្លត់ផងដែរ។

បើតាមសេចក្ដីរាយការណ៍ ផ្ទះដែលត្រូវបានអគ្គិភ័យឆាបឆេះនេះ មានម្ចាស់ឈ្មោះ សោម ទៀង ជាសមាជិកក្រុមប្រឹក្សាឃុំដូង, ឈ្មោះ សោម តាំ និងមួយខ្នងទៀតរបស់ឈ្មោះ សុខ ម៉េងថុង ជាសមាជិកក្រុមប្រឹក្សាស្រុកប្រាសាទបល្ល័ង៕