(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ បានចេញលិខិតកោះអញ្ជើញ ដល់អគ្គនាយកក្រុមហ៊ុនចំនួន៣ ដើម្បីឲ្យចូលខ្លួនមកទូទាត់បំណុលពន្ធរដ្ឋ។ នេះបើតាមលិខិត ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។
ក្រុមហ៊ុនទាំង៣នេះ រួមមាន ទី១៖ លោក LEW SAN KENG នាយកក្រុមហ៊ុន ហ្កែង គ្លរី (ខេមបូឌា) ហ្គាមេន, ទី២៖ លោក YANG LEI នាយកសាខាក្រុមហ៊ុន ជាំងស៊ូ ប្រូវីនសល ខនស្ដ្រាក់សិនគ្រុប ខូ អិលធីឌី, ទី៣៖ លោក LI ZENGTAN នាយកក្រុមហ៊ុន វ៉ាលីតា ថយស៍ (ខេមបូឌា) ឯ.ក៕
ខាងក្រោមនេះ ជាលិខិតអញ្ជើញ របស់អគ្គនាយកដ្ឋានពន្ធដារ ដែលមានខ្លឹមសារទាំងស្រុង៖