(កណ្តាល)៖ លោក ជាប ដាវុធ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកល្វាឯម ទទួលបន្ទុកប្រធានចលនាយុវជន តំណាងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកណ្តាល បានជួបសំណេះសំណាលជាមួយកម្មករ-កម្មការនី បម្រើការងារនៅកំពង់ចម្លង អរិយក្សត្រ-ភ្នំពេញ ជាង១៥០នាក់ និងប្រាប់ឱ្យបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តរក្សាសន្តិភាព និងការអភិវឌ្ឍរីកចម្រើន ដូចពេលបច្ចុប្បន្ននេះ។
វិធីនេះក៏មានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីលោក កន សុខកាយ អភិបាលស្រុកល្វាឯម និងជាប្រធានគណៈកម្មាធិការគណបក្សស្រុក និងជាប្រធានក្រុមការងារគណបក្សស្រុកល្វាឯម,លោក អាន សំអន អគ្គនាយក និងអគ្គនាយករង ក្រុមហ៊ុនកំពង់ចម្លង ភ្នំពេញ-អរិយក្សត្រ,កងកម្លាំង មន្ត្រីរាជការ និង មេឃ៉ំចំនួន ០៣ឃ៉ំ។
លោក អាន សំអន បានអានរបាយការណ៍សង្ខេបជូនគណៈអធិបតី និងអង្គពិធីទាំងមូលអំពីស្ថានភាពភាពកំពង់ចម្លង កាលពីចាប់ផ្តើមដំណើរការ នៅឆ្នាំ១៩៧៩ រហូតមកដល់ពេលបច្ចុប្បន្ន។ ដោយតាំងតែពីមានតែទូកឈើ រហូតមានសាឡាងធំៗចំនួន៥ និងទូកកាណូតចំនួន២៣ ដើម្បីចូលរួមចំណែកផ្តល់សុវត្ថិភាព ភាពលឿនរហ័សជូនប្រជាពលរដ្ឋ មន្ត្រីរាជការ សិស្សនិស្សិតកងកម្លាំងប្រដាប់អាវុធ និងការជួយចម្លងប្រជាពលរដ្ឋដែលមានជំងឺ ត្រូវធ្វើដំណើរតាមទូកដរគឺមិនមានការគិតលុយនោះទេ។ ហើយលោក អាន សំអន ក៏លើកទឹកចិត្តឲ្យបងប្អូនបុគ្គលិកទាំងអស់ត្រូវបន្តចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅពេលខាងមុខនេះ។
ក្នុងកម្មវិធីដ៏រីករាយ និងស្និតស្នាលនេះលោក ជាប ដាវុធ បានមានមតិសំណេះសំណាល និងចែករំលែកបទពិសោធន៍ និងលើកទឹកចិត្តជូនចំពោះកម្មករ កម្មការី ត្រូវខិតបំពេញការងារ ដើម្បីអភិវឌ្ឍន៍ខ្លួនឱ្យមានការរីកចំរើនបន្ថែមទៀត និងលើកទឹកចិត្តឱ្យបុគ្គលិកដែលធ្វើការ ហើយឆ្លៀតពេលសិក្សារៀនសូត្របន្ថែមទៀត និងកុំភ្លេចបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៣ ខែកក្តដា ឆ្នាំ២០២៣ ខាងមុខនេះ។
ក្នុងកម្មធីនោះ លោក ជាប ដាវុធ ក៏បានឧបត្ថមថវិកាជូនកម្មករ កម្មការនីក្នុងម្នាក់ៗ ៣០,០០០រៀល និងបានថតរូបអនុស្សាវរីយ៍ រួមទាំងការចូលរួមអាហារសាមគ្គីផងដែរ៕