(ភ្នំពេញ)៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានចេញសេចក្ដីសម្រេចតែងតាំង លោកឧត្តមនាវីឯក ទៀ សុខា ជាមេបញ្ជាការរង បញ្ជាការដ្ឋានកងទ័ពជើងទឹក និងជាអគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិសន្ដិសុខលម្ហសមុទ្រ។
ក្នុងសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្ដេចពិជ័យសេនា ទៀ បាញ់ ក៏បានតែងតាំង លោកឧត្តមនាវីទោ លី ហួត មេបញ្ជាការរង ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្ដិសុខលម្ហសមុទ្រ បច្ចុប្បន្នជា មេបញ្ជាការ ទីបញ្ជាការជួរមុខ នៃគណៈកម្មាធិការជាតិសន្ដិសុខលម្ហសមុទ្រ។
ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់សម្ដេចពិជ័យសេនា ទៀ បាញ់៖