(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផលបង្ក្រាប បទល្មើសគ្រឿងញៀនប្រចាំថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០១៦ (គិតត្រឹមម៉ោង១៦ល្ងាច) របស់អគ្គស្នងការនគរបាលជាតិបានបញ្ជាក់ថា នៅថ្ងៃម្សិលមិញនេះ កម្លាំងនគរបាលជាតិ បានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់៣ករណី ឃាត់មនុស្ស៦នាក់ ក្នុងនោះមុខសញ្ញាជួញដូរ៤នាក់ និងមុខសញ្ញាប្រើប្រាស់២នាក់ ដកហូតថ្នាំញៀនមួយចំនួន។
ជនសង្ស័យទាំងនោះត្រូវបានឃាត់ខ្លួនដោយ៖ នគរបាលតាកែវ បង្ក្រា១ករណី ឃាត់ខ្លួនម្នាក់, សៀមរាបបង្ក្រា១ករណី ឃាត់ខ្លួន៤នាក់ និងឧត្តរមានជ័យ បង្ក្រា១ករណី (ដីកា) ឃាត់ខ្លួនម្នាក់៕