(បន្ទាយមានជ័យ)៖ មានករណីអគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋនៅភូមិអូរជ្រៅសង្កាត់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង៥ទាបភ្លឺ ថ្ងៃទី១៣​ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ភ្លាមៗលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ, លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានដឹកនាំកងកម្លាំងទាំង ៣ប្រភេទ និងក្រុមអ្នកជួយសង្គ្រោះ ព្រមទាំងរថយន្តពន្លត់អគ្គីភ័យរបស់ផ្នែកឯកជន ចុះអន្តរាគមន៍ពន្លត់បានទាន់ពេលវេលា។

បើតាមអាជ្ញាធរបានឱ្យដឹងថា ករណីអគ្គិភ័យនេះ បានចាប់ផ្តើមឆេះចេញពីផ្ទះឈ្មោះ លី តៀងសេង លក់គ្រឿងអគ្គីសនី និងអេឡិចត្រូនិក និងបានរាលដាលទៅដល់ផ្ទះជិតខាងមួយចំនួនទៀត ដែលជាប្លុកលំនៅឋាន និងហាងអាជីវកម្មដ៏មមាញឹកមួងក្នុងក្រុង។

សូមបញ្ជាក់ថា ករណីអគ្គិភ័យនេះបណ្តាលមកពីទុស្សេខ្សែភ្លើង ចំពោះករណីនេះ ពុំទាន់វាយតម្លៃពីទំហំនៃការខូចខាទ្រព្យសម្បត្តិនៅឡើយទេ ហើយករណីនេះមិនបណ្តាកឱ្យប្រជាពលរដ្ឋស្លាប់នោះទេ៕