(បាត់ដំបង)៖ មន្ដ្រីកងរាជអាវុធហត្ថ ស្រុកកំរៀង ខេត្តបាត់ដំបង បានឲ្យដឹងថា នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ អាជ្ញាធរថៃ បានបញ្ជូនសាកសពពលករខ្មែ៣នាក់ ដែលស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ ឲ្យមកមន្ត្រីទំនាកទំនងព្រំដែនកម្ពុជា-ថៃ តាមច្រកអន្តរជាតិដូង ស្រុកកំរៀង។
មន្ត្រីដដែលបញ្ជាក់ថាពលករខ្មែរ៣នាក់ ដែលអាជ្ញាធរថៃ បញ្ជូនមកឲ្យអាជ្ញាធរកម្ពុជា បានស្លាប់ក្នុងករណីគ្រាះថ្នាក់ចរាចណ៍ នៅចំនុចប៉ែតលីវ ប្រទេសថៃ កាលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ ដោយទី១ឈ្មោះ សុខ វុទ្ធី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកម្មករ, ទី២ ឈ្មោះ នឿន ថន អាយុ២៣ឆ្នាំ មុខរបរកម្មករ អ្នកទាំងពីរស់នៅ ភូមិ ក្ដុលលើ ឃុំក្ដុលតាហែល ស្រុកបវេល ខេត្តបាត់ដំបង និងម្នាក់ទៀតបាន ស្លាប់ដោយខ្យល់គរ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ មានឈ្មោះ ឡុង រិទ្ធ ភេទប្រុសអាយុ៤០ឆ្នាំ រស់នៅ ភូមិឃុំ ជាមួយសាកសពខាងលើ៕