(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,២៦៧,៣៧៧នាក់។ ក្នុងនោះរួមមាន៖
១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៨៦,៣៤៦នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៥០,៧០៩នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,១០០,១០៩នាក់
៤៖ អាយុ៥ឆ្នាំ ៤៣២,៤៨៨នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៤៩៧,៧២៤នាក់
ដោយឡែកសម្រាប់អ្នកបានដូសទី៣ចំនួន ១០,៥៤៦,៩៣៣នាក់, ដូសទី៤ចំនួន ៥,០១៤,៩៩៤នាក់, ដូសទី៥ចំនួន ១,៦០៨,៩៣៧នាក់ និងដូសទី៦ ចំនួន ២២៦,៣៩៨នាក់។
នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ៕