(ភ្នំពេញ)៖ ខុទ្ទកាល័យក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច របស់លោកស្រីឧបនាយករដ្ឋមន្រ្តី មែន សំអាន នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦នេះ បានអំពាវនាវឱ្យសមត្ថកិច្ចចាត់វិធានការផ្លូវច្បាប់ចំពោះម្ចាស់ Facebook ឈ្មោះ Chham Chhany ដោយចោទបានប្រឌិតរឿងចោទប្រកាន់ ទៅលើលោកស្រី ម៉ែន សំអន។
ខុទ្ទកាល័យបានចាត់ទុកថា ការប្រឌិតព័ត៌មាន ដើម្បីមួលបង្កាច់ បង្ខូចកេរ្តិ៍ឈ្មោះ លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន របស់ម្ចាស់ Facebook ខាងលើនាពេលនេះ គឺជាការប្រមាថធ្ងន់ធ្ងរ និងធ្វើឱ្យប៉ះពាល់កិត្តិយសរបស់ លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន។
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ខុទ្ទកាល័យក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច៖