(ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខជននាយករដ្ឋមន្ត្រី នៃគណបក្សប្រជាជនកម្ពុជា សម្រាប់ថ្ងៃអនាគត បានចេញសារអបអរសាទរកីឡាករ ធឿន ធារ៉ា ដែលបានឈ្នះខ្សែក្រវាត់ IPCC Kun Khmer World Championship ដោយផ្តួលកីឡាករ Thyago ក្នុងទឹកទីបួន។
កីឡាប្រដាល់ ធឿន ធារ៉ា បានក្លាយជាកីឡាករកម្ពុជាដំបូងគេ ដែលបានឈ្នះខ្សែក្រវាត់គុនខ្មែរពិភពលោក IPCC Kun Khmer World Championship មុនគេ បន្ទាប់ពីបានវាយកែងបណ្តាលឱ្យអ្នកប្រយុទ្ធរបស់ប្រេស៊ីល Thiago Teixeira មានរបួសបែកធំ រហូតគ្រូពេទ្យបញ្ឈប់ការប្រកួតមួយនោះ។
ការប្រកួតនេះ បានធ្វើឡើង នៅលើទឹកដីខេត្តស្វាយរៀង កាលពីយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣៕