(ភ្នំពេញ)៖ សហព័ន្ធសហជីពឯករាជ្យកម្ពុជា ដេលមានសមាជិកសរុបជិត២ម៉ឺននាក់ នៅថ្ងៃទី២៩ ខែមិថុនានេះ បានចេញសេចក្តីថ្លែងការណ៍មួយ ប្រកាសគាំទ្រចំពោះការចូលជាធរមាន នៃច្បាប់ស្តីពីសហជីព ដែលធានានូវសិទ្ធិសេរីភាព ក្នុងការចរចាជាសមូហភាពរវាងសហជីព កម្មករ និយោជិត និងនិយោជក ព្រមទាំងជំរុញឲ្យមានសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ។

សហព័ន្ធសហជីពឯករាជ្យកម្ពុជា ដែលកំពុងធ្វើការយ៉ាងសកម្មក្នុងការការពារសិទ្ធិ និងផលប្រយោជន៍កម្មករនិយោជិត ប្រជាពលរដ្ឋនៅក្នុងវិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ សូមស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹងនូវច្បាប់ស្តីពីសហជីពថ្មី៕

សូមអានសេចក្តីថ្លែងការណ៍ទាំងស្រុង៖