(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦នេះ បានទួលថ្វាយសារថ្លែងអំណរគុណ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដែលបានប្រទានព្រះរាជទ្រព្យ ៨ពាន់ដុល្លារ ឧបត្ថម្ភដល់កាកបាទក្រហមកម្ពុជា តាមរយៈសម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង។
សារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថ្វាយសម្តេចម៉ែ បានរៀបរាប់ថា «ក្នុងនាមថ្នាក់ដឹកនាំ សមាជិក សមាជិកា មន្ត្រី និងបុគ្គលិកទាំងអស់នៃកាកបាទក្រហមកម្ពុជា ខ្ញុំម្ចាស់សូមព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់ ក្រាបបង្គំទូលថ្វាយ ថ្លែងអំណរព្រះរាជគុណដ៏ជ្រាលជ្រៅបំផុត ថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គតែងតែប្រោសព្រះរាជូបត្ថម្ភដ៏ថ្លៃថ្លា សម្រាប់ទ្រទ្រង់សកម្មភាពមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា»៕
សូមអានសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតទាំងស្រុង៖