(ស្វាយរៀង)៖ លោក សេង សុង ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយមូលដ្ឋានឃុំចន្ត្រី ស្រុករមាសហែក បានលើកឡើងថា មានសន្តិភាពទើបមានការអភិវឌ្ឍរីកចម្រើនទាំងវិស័យអាណាចក្រ និងពុទ្ធចក្រ ដូចជាថ្ងៃនេះយើងបានសម្ភោធសមិទ្ធផលសាលាបុណ្យ និងសមិទ្ធផលនានានៅមូលដ្ឋានឃុំចន្ត្រី។
ការថ្លែងបែបនេះរបស់ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយមូលដ្ឋានឃុំចន្ត្រី បានធ្វើឡើងនាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សាលាបុណ្យ និងសមិទ្ធផលនានានៅវត្តបល្ល័ង្គជា ស្ថិតនៅ ភូមិបល្ល័ងជា ឃុំចន្ត្រីស្រុករមាសហែក ខេត្តស្វាយរៀង។
ពិធីសម្ពោធនេះ ក៏មានការចូលរួមពីសំណាក់លោក អ៊ិន សាបន ប្រធានក្រុមប្រឹក្សាស្រុក លោកលោកស្រីសប្បុរសជនលោកមេឃុំលោកមេប៉ុស្តិ៍ ក្រុមប្រឹក្សាឃុំ ប្រជាការពារ បងប្អូនប្រជាពលរដ្ឋ ពុទ្ធបរិស័ទសរុប៥៤០នាក់។
លោក សេង សុង បានផ្ដាំផ្ញើសាកសួរសុខទុក្ខនឹងនឹករលឹកពីសំណាក់លោក សៅ សុខា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែកដល់លោកតា លោកយាយ បងប្អូនប្រជាពលរដ្ឋដែលបានចូលរួម នាពេលនេះផងដែរ។
លោកបានថ្លែងអំណរគុណដល់សប្បុរសជន ដែលមានសទ្ធាជ្រះថ្លា ក្នុងការចូលរួមកសាងនូវសមិទ្ធផល សាលាបុណ្យ និងសមិទ្ធផលនានានៅវត្តបល្ល័ង្គជាក៏ដូចជារួមចំណែ អភិវឌ្ឍន៍វិស័យព្រះពុទ្ធសាសនានៅឃុំចន្ត្រី ក្នុងស្រុករមាសហែក។
លោកបានគូសបញ្ជាក់ថា ក្នុងរយៈពេលជាង៤០ឆ្នាំកន្លងទៅនេះ ផ្តើមចេញពីថ្ងៃជ័យជម្នះ ៧ មករា ១៩៧៩ កម្ពុជា មានការផ្លាស់ប្តូរយ៉ាងធំធេង ដែលនឹងស្មានមិនដល់ គឺពីទឹកដីមួយដែលនៅសល់តែគំនរផេះផង់ ស្លាកស្នាមនៃសង្រ្គាម និងអំពើប្រល័យពូជសាសន៍ បានក្លាយមកជាទឹកដីកំពុងអភិវឌ្ឍន៍មានការរីកចំរើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ហើយការរីកចំរើនទាំងនេះបានដោយសារការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាប្រមុខដឹកនាំ ជាពិសេសនយោបាយនយោបាយឈ្នះឈ្នះ បានធ្វើឱ្យប្រទេសជាតិមានស្ថេរភាព សន្តិភាព គ្មានតំបន់អប្បគមន៍ គឺយើងរស់ក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ក្រោមម្លប់ព្រះមហាក្សត្រតែមួយ មានបាវចនាតែមួយជាតិ សាសនា ព្រះមហាក្សត្រ។
លោកបានបន្ថែមថា សមិទ្ធផលនានា ដែលបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ កើតចេញពីភាពសាមគ្គីរវាងប្រជាពលរដ្ឋខ្មែរ ដែលជាអ្នកកាន់សាសនាព្រះពុទ្ធ រួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ នៅមូលដ្ឋាន ដោយមិនប្រកាន់និន្នាការនយោបាយ និងជំនឿសាសនាអ្វីឡើយ។
លោកបានជំរុញដល់បងប្អូនប្រជាពលរដ្ឋ ដែលមិនទាន់បានចាក់វ៉ាក់សាំងឲ្យទៅចាក់វ៉ាក់សាំង ឲ្យបានគ្រប់ៗ គ្នាទាំងដូសមូលដ្ឋាន និងដូសជំរុញ តាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងផ្ដាំផ្ញើដល់លោកតា លោកយាយ ពុកម៉ែ អត្តសញ្ញាណប័ណ្ណដែលហួសសុពលភាពនិងគ្រប់អាយុសូមប្រញាប់រួសរាន់មកធ្វើជាកំហិត ដើម្បីចូលរួមបោះឆ្នោត នាថ្ងៃ២៣ កក្កដា ឆ្នាំ២០២៣ នាពេលខាងមុខឲ្យបានគ្រប់ៗគ្នា។
ក្នុងឱកាសនោះ លោកប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយមូលដ្ឋាន ឃុំចន្ត្រី និងសប្បុរសជនក៏បានចែកអំណោយដល់លោកតាលោកយាយបងប្អូន ប្រជាពលរដ្ឋដែលចូលរួមដោយក្នុងម្នាក់ៗទទួលបានសារ៉ុងមួយ និងបានប្រគល់បច្ច័យ២៤៦០០០០រៀលដល់ព្រះគ្រូចៅអធិការវត្តសម្រាប់កសាងវត្តផងដែរ៕