(ស្វាយរៀង)៖ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ថ្នាក់ដឹកនាំគណបក្សប្រជាជន បានផ្សព្វផ្សាយលទ្ធផលមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសជូនសមាជិក សមាជិកានៅខេត្តស្វាយរៀង។

ពិធីផ្សព្វផ្សាយលទ្ធផលមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា បានធ្វើឡើងក្រោមអធិបតីភាពលោក ឌី វិជ្ជា សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាអនុប្រធានក្រុមការងារគណបក្សចុះជួយខេត្តស្វាយរៀងទទួលបន្ទុកយុវជន, លោក ហេង សុខណាង សមាជិកគណៈកម្មា ធិការកណ្តាលគណបក្ស សមាជិកយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តស្វាយរៀង, លោក អ៊ុយ ថន អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត ជូនដល់យុវជនគណបក្សក្នុងរចនាសម្ព័ន្ធ ទូទាំងខេត្តស្វាយរៀង។

កម្មវិធីនេះក៏មានការចូលរួមពីជាអនុប្រធាន សមាជិក សមាជិកា ក្រុមការងាយុវជនគណបក្សខេត្ត ថ្នាក់ដឹកនាំយុវជនគណបក្ស ក្រុង-ស្រុកទាំង៨ ឃុំ-សង្កាត់ទាំង៨០ ផែនទាំង១១ និងសាខាយុវជនបក្សមន្ទីរអង្គភាពជុំវិញខេត្ត ប្រមាណជា៥០០នាក់។

ពិធីនេះបានផ្សព្វផ្សាយសេចក្តីសម្រេច នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស ផ្សព្វផ្សាយគោលនយោបាយគណបក្ស និងផ្សព្វផ្សាយអំពីយុទ្ធសាស្ត្រ និងផែនការសកម្មភាព របស់គណៈកម្មាធិការគណបក្សខេត្ត ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ សម្រាប់នីតិកាលទី៧ ឆ្នាំ២០២៣។

សូមបញ្ជាក់ថា មហាសន្និបាតវិសាមញ្ញតំណាងទូទាំប្រទេសរបស់គណបក្សប្រជាជនកម្ពុជា បានប្រព្រឹត្តទៅនៅថ្ងៃទី២៨-២៩ ខែកក្កដា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជន នៅវិមាន ៧មករា៕