(មណ្ឌលគិរី)៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ្វ៊ុនស៉ិនប៉ិច ទ្រង់យាងដឹកនាំយុវជនជាង ៤០០នាក់ បោះជុំរុំយុវជនរាជានិយម លើកទី១ នៅខេត្តមណ្ឌលគិរី។
ពិធីបោះជំរុំនេះ នឹងប្រារព្ធធ្វើឡើងក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃ១២ ខែកុម្ភៈ ឆ្នាំ២០២៣ ពិធីបោះជំរុំនេះក៏មានក្រុមសិល្បៈ របាំងបុរាណ និងការដុតភ្លើងគោម ដ៏ឱឡាឫកផងដែរ។
យុវជនរាជានិយមជាង៤០០នាក់ ត្រូវបានអញ្ជើញមកពីបណ្តាលសាកលវិទ្យាល័យ និងរាជធានី ខេត្តមួយចំនួនផងដែរ។
មានបន្ទូលនាឱកាសនេះ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ទ្រង់បានអំពាវនាវដល់ប្រជានុរាស្ត្រខ្មែរទាំងអស់ សូមចូលសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីកុំឱ្យសង្គមជាតិបែកបាក់ជាដើម៕