(កោះកុង)៖ ក្នុងរយៈពេល៣ថ្ងៃក្រោយភ្លៀងធ្លាក់ យ៉ាងខ្លាំងចាប់ថ្ងៃទី២៧-២៩ ខែមិថុនា ឆ្នាំ២០១៦ នាយឧត្តមនាវី ទៀ វិញ សមាជិកកណ្តាល គណៈបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តកោះកុង និងជាប្រធានក្រុមការងារស្រុកមណ្ឌលសីមា បានដឹកនាំសមាជិក សមាជិការក្រោមឱវាទចុះសំណេះសំណាល ជាមួយប្រជាពលរដ្ឋចំនួន៣ឃុំ គឺឃុំប៉ាក់ខ្លង ឃុំពាមក្រសោប និងឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលមានប្រជាពលរដ្ឋសរុប ៩៣៧គ្រួសារ។
អំណោយមនុស្សធម៌ របស់សម្តេចតេជោ និងកិត្តិព្រឹទ្ធបណ្ឌិត ដែលនាយឧត្តមនាវី ទៀ វិញ ទៅចែកជូនប្រជាពលរដ្ឋ ទាំង៩៣៧គ្រួសារនោះមាន អង្ករ២០គីឡូក្រាម សារ៉ុង១ នំបុ័ងទឹកសុទ្ធ ថវិកាមួយចំនួន សិស្សានុសិស្សនៅកោះកាង សម្ភារៈសិក្សារួម និងថវិកាមួយចំនួន។
ក្នុងការចុះសួរសុខទុក្ខ និងការសំណេះសំណាល ជាមួយប្រជាពលរដ្ឋ នាយឧត្តមនាវី ទៀ វិញ បានថ្លែងថា បងប្អូនទាំងអស់ត្រូវយល់ដឹងថា យើងមានសន្តិភាពដល់ថ្ងៃនេះ គឺដោយសារគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានសាខាកាកបាទក្រហមកម្ពុជា ដែលលោកទាំង២ បានយកចិត្តទុកដាក់ ទៅលើបងប្អូនខ្លាំងណាស់ ដោយមិនប្រកាន់នូវនិន្នាការនយោបាយណាមួយឡើយ ព្រោះយើងទាំងអស់គ្នា ជាប្រជាជនកម្ពុជាទាំងអស់គ្នា។
លោកបន្ថែមថា បងប្អូនត្រូវជឿជាក់ លើគណបក្សប្រជាជនកម្ពុជា យើងដែលមានការរីកចំរើន និងការអភិវឌ្ឍន៏គ្រប់វិស័យគ្រប់ទីកន្លែង ជាពិសេសការរស់នៅរបស់បងប្អូន៕