(ភ្នំពេញ)៖ គិតត្រឹមយប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,២៦៦,៩៩១នាក់។ ក្នុងនោះរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៨៦,២៨៨នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៥០,៦៨៨នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,១០០,០៦៣នាក់
៤៖ អាយុ៥ឆ្នាំ ៤៣២,៤៥៣នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៤៩៧,៤៩៨នាក់

ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣មានចំនួន ១០,៥៤៤,០៦៦នាក់, ដូសទី៤ចំនួន ៥,០០៨,៩៥១នាក់, ដូសទី៥ចំនួន ១,៦០២,៥០៣នាក់ និងដូសទី៦ចំនួន ២២១,០៧៩នាក់។

នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ៕