Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកនាំពាក្យ៖ មាននិស្សិតខ្មែរពីររូប កំពុងសិក្សានៅតំបន់មានគ្រោះរញ្ជួយដី ក្នុងប្រទេសតួកគី តែមិនមានគ្រោះថ្នាក់នោះទេ

10-02-2023 20:59

(ភ្នំពេញ)៖ លោក អាន សុខខឿន អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិ បានឱ្យដឹងថា មាននិស្សិតខ្មែរពីររូបកំពុងសិក្សានៅតំបន់មានគ្រោះរញ្ជួយដី ក្នុងប្រទេសតួកគី ប៉ុន្តែមិនមានគ្រោះថ្នាក់អ្វីនោះឡើយ។

លោក អាន សុខខឿន បានធ្វើបច្ចុប្បន្នពាក់ព័ន្ធនឹងពលរដ្ឋខ្មែរនៅប្រទេសតួកគីយ៉ាងដូច្នេះ «គិតត្រឹមថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋតួកគី បានរាយការណ៍ថា ពុំមានពលរដ្ឋខ្មែរណាម្នាក់បានស្លាប់ ឬរងគ្រោះ ក្នុងគ្រោះរញ្ជួយដី នៅប្រទេសតួកគីទេ»។

លោកបានឱ្យដឹងទៀតថា តាមការស្រាវជ្រាវ និងសម្របសម្រួលរបស់ស្ថានទូត មាននិស្សិតខ្មែរពីររូប សិក្សានៅក្នុងខេត្ត Adana នៃតំបន់មានគ្រោះរញ្ជួយដី។ ប៉ុន្តែពួកគាត់មានសុវត្ថិភាពធម្មតា និងបានជម្លៀសមកកាន់ទីតាំងមានសុវត្ថិភាពរួចរាល់ហើយ។ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ និស្សិតទាំងពីររូប ក៏បានមកដល់ស្ថានទូតកម្ពុជា ហើយបានទទួលការ ជួយឧបត្ថម្ភចាំបាច់ រួមទាំងទីតាំងស្នាក់បណ្តោះអាសន្ន នៅរដ្ឋធានីអង់ការ៉ា។

លោក អាន សុខខឿន បន្ថែមថា ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសតួកគី នឹងបន្តរក្សាទំនាក់ទំនងជាប្រចាំ ជាមួយអាជា្ញធរមានសមត្ថកិច្ចតួកគីនៅមូលដ្ឋាន ព្រមទាំងនិស្សិតនិងពលរដ្ឋខ្មែរ ដែលកំពុងសិក្សានិងរស់នៅក្នុងប្រទសតួកគី ជាបន្តទៀត៕