(ប៉េកាំង, ចិន)៖ ក្នុងដំណើរទស្សនកិច្ចថ្ងៃទីពីរនៅប្រទេសចិន, នាថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក លី ខឺឈាំង នាយករដ្ឋមន្រ្តីចិន (Li Keqiang)។
មុនជំនួបពិភាក្សាការងារ, សម្តេចតេជោនាយករដ្ឋមន្រ្តី ត្រូវបានទទួលបដិសណ្ឋាគារកិច្ចយ៉ាងកក់ក្តៅជាទីបំផុតពីនាយករដ្ឋមន្រ្តីចិន ដោយមានពិធីត្រួតពលជាមួយកម្រាលព្រំពណ៌ក្រហមឆ្អិនឆ្អៅផងដែរ។
សូមបញ្ជាក់ថា សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា កំពុងដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅក្នុងប្រទេសចិន។ ក្រៅពីជំនួបជាមួយប្រធានាធិបតីចិន, នាយករដ្ឋមន្រ្តីចិន សម្តេចតេជោ ក៏មានជំនួបជាមួយប្រធានសភាចិនផងដែរ។
បន្ទាប់ពីជំនួបសម្តេចតេជោ និងលោក លី ខឺឈាំង អញ្ជើញជាសហអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗមួយចំនួន។ ឯកសារចំនួនប្រមាណ១២ ត្រូវបានរំពឹងថា នឹងត្រូវចុះហត្ថលេខាក្នុងដំណើរទស្សនកិច្ចនេះ។
ព័ត៌មានលំអិតនៃជំនួបរវាងសម្តេចតេជោ និងនាយករដ្ឋមន្រ្តីចិន នឹងផ្សាយជូននាពេលក្រោយ៕