Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងនគរបាលអន្ដោប្រវេសន៍ ឃាត់ខ្លួនជាតិចិន២៦នាក់ ពីបទរស់នៅ និងធ្វើការខុសច្បាប់ នៅខណ្ឌចំការមន

29-06-2016 16:48

(ភ្នំពេញ)៖ កម្លាំងនគរបាលអន្ដោប្រវេសន៍ របស់នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី​ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅល្ងាចថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦នេះ បានធ្វើការឃាត់ជនជាតិចិន២៦នាក់ មានស្រី២នាក់ នៅចំណុចផ្លូវ៤៣៦ ក្រុម៣១ ស្ថិតនៅភូមិ៥៦ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសិឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា ក្រោយពីមានកិច្ចសហការជាមួយ កម្លាំងរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមានការ​សម្របសម្រួល​ពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំងការដ្ឋានសាងសងើខុនដូរមួយកន្លែង នៅអតីតផ្សារបឹងត្របែក ដោយរកឃើញកម្មករសំណង់ ជាជនជាតិចិនប្រុសស្រី២៦នាក់ ក្នុងនោះ១៦នាក់ មានលិខិតឆ្លងដែន តែអត់សៀវភៅការងារ។

បច្ចប្បន្នជនជាតិចិនទាំងនោះ ត្រូវបានបញ្ជូនខ្លូនទៅនាយកដ្ឋានអន្ដោប្រវេសន៍ ដើម្បីចាត់ការតាមនីតិវិធី៕