(ព្រះសីហនុ)៖ ជនជាតិចិនពីរនាក់ ដែលសង្ស័យថាជាឈ្មួញគ្រឿងញៀន ត្រូវបានកម្លាំងការិយាល័យគ្រប់គ្រងអាវុធជាតិផ្ទុះ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនបាន កាលពីយប់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ ជាមួយនឹងថ្នាំញៀនជាច្រើនកញ្ចប់។

ការឃាត់ខ្លួននេះ បានធ្វើឡើងនៅចំណុចមុខកាស៊ីណូជីងប៉ី០២ ភូមិ០៤ សង្កាត់០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ គ្រាដែលកម្លាំងការិយាល័យគ្រប់គ្រងអាវុធជាតិផ្ទុះ ចុះត្រួតពិនិត្យអាវុធជាតិផ្ទុះតាមដងផ្លូវ។

តាមរបាយការណ៍សមត្ថកិច្ចខេត្តព្រះសីហនុ បានឲ្យដឹងថា សង្ស័យជនជាតិចិនចំនួន០២ ដែលសមត្ថកិច្ចគាត់ខ្លួននោះរួមមាន៖

ទី១៖ ឈ្មោះ​ WU SHUN WEI ភេទ​ ប្រុស​ អាយុ ២២ ឆ្នាំ ជនជាតិ ចិន ទីលំនៅបច្ចុប្បន្ន ភូមិ ០៣ សង្កាត់ ០២ ក្រុង/ខេត្តព្រះសីហនុ។
ទី២៖ ឈ្មោះ MAO DE WEI ភេទ ប្រុស អាយុ ២១ ឆ្នាំ ជនជាតិ ចិនទីលំនៅបច្ចុប្បន្ន ភូមិ ០២ សង្កាត់ ០៣ ក្រុង/ខេត្តព្រះសីហនុ។

ចំណែកវត្ថុតាងដែលបានរកអូសរួមមាន៖

* ម្ស៉ៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន ០១កញ្ចប់
* កញ្ចប់រូបតុក្កតាសង្ស័យជាសារធាតុញៀនចំនួន ៣៥កញ្ចប់
* ថ្នាំញៀនកញ្ចប់ពណ៌ក្រហមរូបសេះចំនួន ៦០កញ្ចប់
* ថ្នាំញៀនកញ្ចប់ពណ៌ស្វាយរូបកណ្ដុលចំនួន ១៨កញ្ចប់
* ថ្នាំញៀនរូបកាហ្វេពណ៌បៃតងចំនួន ១២កញ្ចប់
* ថ្នាំញៀនរូបកាហ្វេពណ៌លឿងចំនួន ១៣កញ្ចប់
* ថ្នាំញៀនរូបកាហ្វេពណ៌ឈាមជ្រូកចំនួន ១០កញ្ចប់
* ថ្នាំញៀនកញ្ចប់ពណ៌លឿងរូបផ្លែស្វាយចំនួន ០៥កញ្ចប់
* ថ្នាំញៀនពណ៌ឈាមជ្រូករូបព្រួញបីចំនួន ០២កញ្ចប់
* ថង់សម្រាប់វិចខ្ចប់គ្រឿងញៀនមួយចំនួន
* ទូរស័ព្ទចំនួន ០៥គ្រឿង
* ជញ្ជីងថ្លឹងចំនួន ០២គ្រឿង
* រថយន្ត ០១ គ្រឿងម៉ាក់ Lexus GS 300 ពណ៌សដែរមានស្លាកលេខ 2BK 4385។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងត្រូវបានឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីធ្វើការសាកសួរ​ និង​ចាត់ការតាមនិតិវិធីតាមផ្លូវច្បាប់៕